APMG ដែលកាន់កាប់ភាគហ៊ុនដោយ Bain Capital គឺជាវិនិយោគិនអាមេរិកដំបូងគេដែលចូលទីផ្សារវេជ្ជសាស្ត្រចិន។ APMG ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតអាមេរិកចំនួន 35 នាក់ក្នុងឆ្នាំ 1992 ដោយប្តេជ្ញានាំយកសេវាវេជ្ជសាស្ត្រដែលមានស្តង់ដារខ្ពស់ដល់ប្រជាជនចិន។ ជាមួយនឹងការអភិវឌ្ឍជាង 2 ទសវត្សរ៍មកនេះ ឥឡូវនេះ APMG គឺជាក្រុមហ៊ុនវេជ្ជសាស្ត្រធំជាងគេមួយនៅក្នុងប្រទេសចិន។ APMG ប្តេជ្ញាបង្កើត និងដំណើរការមណ្ឌលសុខភាពឯកទេសខ្ពស់ រួមទាំងផ្នែកសរសៃប្រសាទ វះកាត់សរសៃប្រសាទ ជំងឺមហារីក ជំងឺបេះដូង និងផ្សេងៗទៀត។ មន្ទីរពេទ្យ APMG ដូចជាមន្ទីរពេទ្យអន្តរជាតិប៉េកាំង ពូហួ និងមន្ទីរពេទ្យកាំបិតហ្គាម៉ា សៀងហៃ មានការទទួលស្គាល់ផ្នែកសិក្សា ប៉ុន្តែក៏រក្សាបាននូវតំណែងឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាទំនើបផងដែរ។ សេវាវេជ្ជសាស្ត្រដ៏ល្អឥតខ្ចោះពីមន្ទីរពេទ្យ APMG បានទាក់ទាញអ្នកជំងឺមកពីជាង 100 ប្រទេស ដែលក្នុងនោះរួមមានសមាជិករាជវង្ស អ្នកនយោបាយល្បីៗ តារាហូលីវូដ និងផ្សេងៗទៀត។
មន្ទីរពេទ្យនៅចិនដីគោក៖
1. មន្ទីរពេទ្យអន្តរជាតិប៉េកាំង Tiantan Puhua
2.មន្ទីរពេទ្យជំងឺមហារីកតំបន់ភាគខាងត្បូងទីក្រុងប៉េកាំង
3. មន្ទីរពេទ្យប៉េកាំង នីអូឃែរ
4. មន្ទីរពេទ្យអន្តរជាតិ TianJin TEDA Puhua
5. មន្ទីរពេទ្យអន្តរជាតិ Zheng Zhou Tiantan Puhua
6. មន្ទីរពេទ្យ Shang Hai Gamma Knife
7. មន្ទីរពេទ្យស្តារនីតិសម្បទាសៀងហៃស៊ីនឈីឌៀន
8.មន្ទីរពេទ្យខួរក្បាល Xie Hua
9.មន្ទីរពេទ្យអន្តរជាតិ ហ្សេន ជាំង រួយ កាង
១០. មន្ទីរពេទ្យអន្តរជាតិ Ning Bo CHC